របៀបបំប្លែងតម្លៃលេខ ទៅជាអក្សរ ជាភាសាខ្មែរ និងអង់គ្លេស-SPELL NUMBER IN KHMER AND ENGLISH

១. សេចក្ដីផ្ដើម

ដោយមើលឃើញថា មានតម្រូវការច្រើនក្នុងការសរសេរចំនួន (តម្លៃលេខ) ទៅជាអក្សរ នៅក្នុងតារាងប្រាក់បៀវត្ស ឬនៅលើមូលប្បទានបត្រ ។ល។ នៅក្នុងកម្មវិធី MS Excel។ នៅឆ្នាំ ២០០៧ ខ្ញុំក៏បានចាប់ផ្ដើមស្រាវជ្រាវរកកូដ ដែលមានស្រាប់ ហើយជាលទ្ធផល ខ្ញុំបានទាញយកកូដនេះ ពីក្រុមហ៊ុន Microsoft ហើយបានកែសម្រួលកូដនោះ សម្រាប់បំប្លែងតម្លៃលេខ ទៅជាអក្សរ ដោយប្រើហ្វុងអក្សរ Limon S1 និងបានដាក់ឲ្យប្រើប្រាស់ក្នុងស្ថាប័នរបស់ខ្ញុំ។ នៅឆ្នាំ ២០១៤ ខ្ញុំក៏បានកែសម្រួលម្ដងទៀត ដើម្បីអាចប្រើប្រាស់ជាមួយហ្វុងអក្សរខ្មែរយូនីកូដបាន ហើយក៏បានដាក់ឲ្យប្រើប្រាស់ដែរ ប៉ុន្តែមិនទាន់ចែករំលែកឲ្យប្រើប្រាស់បានទូលំទូលាយនៅឡើយ។ ខ្ញុំធ្លាប់បានបង្ហោះនៅក្នុង Facebook ផ្ទាល់របស់ខ្ញុំ ហើយក៏មានអ្នកចាប់អារម្មណ៍ ចង់ប្រើដែរ។

២. របៀបទាញយកទៅប្រើ និងថតចម្លងទៅដាក់ក្នុងទីតាំងនៃកុំព្យូទ័រ
សូមចុចត្រង់តំណភ្ជាប់ https://drive.google.com/file/d/0B4DmB3_1vFoJWmdYZ244SVpyT2c/view?usp=sharing ដើម្បីទាញយកឯកសារមួយមានឈ្មោះ Personal.xlsb គឺជាហ្វាលមួយសម្រាប់រក្សាទុក Macro និងអនុគមន៍/រូបមន្ត ដែលយើងបង្កើតដោយខ្លួនឯង សម្រាប់ប្រើប្រាស់ជារួម នៅពេលដែលយើងបើកទំព័រការងារ (workbook) នៅក្នុង MS Excel។ បន្ទាប់មក ត្រូវយកវាទៅដាក់នៅក្នុងទីតាំង ដូចមានឧទាហរណ៍ខាងក្រោមស្រាប់៖
C:\Users\AppData\Roaming\Microsoft\Excel\XLSTART\PERSONAL.XLSB

ប្រសិនបើលោក-អ្នក មិនអាចធ្វើបានដោយខ្លួនឯង សូមពឹងមិត្តភក្ដិ ឬអ្នកមានជំនាញផ្នែកព័ត៌មានវិទ្យា ជួយថតចម្លងហ្វាល Personal.xlsb ទៅដាក់ក្នុងទីតាំង ដូចបានបញ្ជាក់ខាងលើ។

សម្គាល់៖ -នៅក្នុងកុំព្យូទ័រនីមួយៗ Users មិនដូចគ្នាទេ។ ម្យ៉ាងវិញទៀត AppData គឺជា folder ដែលត្រូវបានលាក់ មិនអាចឃើញបានទេ។ ដូច្នេះ ដើម្បីឲ្យ AppData folder បង្ហាញ សូមចូលទៅ Windows Explorer–>Organize–>Folder and Search Options–>View–>Show hidden files, folders and drives–>OK។ បន្ទាប់ពីថតចម្លងហ្វាល PERSONAL.XLSB ទៅដាក់ក្នុងទីតាំង ដូចខាងលើ រួចហើយ សូមលាក់ AppData folder វិញ។

ប្រយ័ត្ន៖ ប្រសិនបើលោក-អ្នក មាន Personal.xlsb ដែលមានម៉ាក្រូស្រាប់ សូមធ្វើការ Backup ជាមុនសិន ខ្ញុំមិនទទួលខុសត្រូវចំពោះការបាត់បង់របស់លោក-អ្នកឡើយ។

៣. របៀបប្រើ
បើកកម្មវិធី MS Excel រួចបង្កើតតារាងដូចរូបខាងក្រោម ប៉ុន្តែកុំទាន់វាយអក្សរចូលក្នុងក្រឡា C3, C4 និង C5 ឲ្យសោះ។ សម្រាប់ក្រឡា C3 រក្សាទុក Font ដដែល និង Limon S1 សម្រាប់ក្រឡា C4 រីឯក្រឡា C5 Font Khmer យូនីកូដ។
Microsoft Excel - Test SpellNumber_2015-01-11_16-13-43

បន្ទាប់មកធ្វើតាមជំហានដូចខាងក្រោម៖
១. ចុចកូនកណ្ដុរលើក្រឡា C3។ បន្ទាប់មកចុចលើប៊ូតុង Insertion Function នៅលើ Formula Bar
Insert Function Button_2015-01-11_20-29-18

–>ពី Or select a category សូមជ្រើសយក User Defined ដូចរូបខាងក្រោម។
Insert Function_2015-01-11_20-22-56

២. ពីប្រអប់ Select a function សូមជ្រើសយក
PERSONAL.XLSB!SpellNumberEngDollar–>OK
Insert Function_SpellNumberEngDollar_2015-01-12_08-25-54
វានឹងបង្ហាញផ្ទាំង Function Argument

Function Arguments_2015-01-11_20-41-12

៣. យកកូនកណ្ដុរចុចលើក្រឡា B3 វានឹងបង្ហាញតម្លៃតួលេខ ជាអក្សរនៅផ្នែក ខាងក្រោមនៃ Function Argument (មើលរូបខាងក្រោម)–>ចុច OK។
Function Arguments_2015-01-12_08-30-51

សម្គាល់៖ សូមធ្វើតាមជំហានខាងលើ សម្រាប់ក្រឡា C4 មាន Font Limon S1 រីឯក្រឡា C5 មាន Font ខ្មែរយូនីកូដ។

៤. ផ្សេងៗ
ប្រសិនបើ មិនពេញចិត្តលើការដកឃ្លា សម្រាប់លទ្ធផលសរសេរជាអក្សរ លោក-អ្នកអាច ប្រើបញ្ជា Copy ដើម្បីថតចម្លងលទ្ធផលនោះ បន្ទាប់មកចុចប៊ូតុងខាងស្ដាំនៃកូនកណ្ដុរ–>Past Special–>Value–>OK។ ពេលនេះ លោក-អ្នក អាចកែសម្រួលតាមចំណង់ចិត្តបាន។

៥. កម្មសិទ្ធិបញ្ញា
ខ្ញុំបង្កើតរូបមន្តបំប្លែងតម្លៃលេខ ទៅជាអក្សរ ដែលដាក់នៅក្នុងហ្វាល PERSONAL.XLSB នេះ សម្រាប់ចែកចាយប្រើជាសាធារណៈ ដោយឥតគិតថ្លៃ ប៉ុន្តែមិនអាចយកទៅលក់ ជាលក្ខណៈពាណិជ្ជកម្មបានទេ។ ខ្ញុំសូមសំណូមពរ និងលើកទឹកចិត្តអ្នក ដែលទទួលបាន ប្រយោជន៍ ពីការប្រើប្រាស់រូបមន្តនេះ ចូលរួមបរិច្ចាគទៅតាមលទ្ធភាព ដែលខ្លួនមាន ដើម្បីគាំទ្រដល់ការសិក្សាកុំព្យូទ័រ ឬជួយដល់កុមារកំព្រា នៅកន្លែងណាដែលលោក-អ្នក អាចធ្វើបាន “ដោយខ្លួនឯង”។

៦. ទាញយកឯកសារ
– ទាញយកហ្វាលឈ្មោះ Personal.xlsb សូមចុចលើតំណភ្ជាប់ https://drive.google.com/file/d/0B4DmB3_1vFoJWmdYZ244SVpyT2c/view?usp=sharing

– ទាញយក សេចក្ដីណែនាំអំពីរបៀបប្រើប្រាស់រូបមន្តបំប្លែងតម្លៃលេខ ទៅជាអក្សរ សូមចុចលើតំណភ្ជាប់ SpellNumber in Khmer and English

– ទាញយកវីដេអូ អំពីរបៀបប្រើប្រាស់រូបមន្តបំប្លែងតម្លៃលេខ ទៅជាអក្សរ សូមចុចលើ​តំណភ្ជាប់ https://drive.google.com/file/d/0B4DmB3_1vFoJRHdQcDNqVlIxMmc/view?usp=sharing

សូមអរគុណ
ចងក្រង និងរៀបរៀងដោយ ឡាណា

Advertisements

About budhivithyasastra

I want to share knowledge and experience with other people.
This entry was posted in ព័ត៌មានវិទ្យា and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s