Category Archives: កំណាព្យ

ប្រធានបទពាក់ព័ន្ធនឹងក្បួនតែងកំណាព្យ និងកំណាព្យ

សេចក្ដីអត់ឱន

គួរអស់សំណើច គួរតែចង់សើច នឹងអស់ជនខ្លះ ជជែកបែកសា សឹងថាជាក់ច្បាស់ នេះត្រូវពេកណាស់ នោះខុសខុយហោង។ រីសេចក្ដីពិត ពិបាកពិនិត្យ ឲ្យជាក់ជាម្ដង ត្រូវដោយកន្លែង ដោយកាលទៀតផង ដោយស្រុកជាម្ដង មិនទៀងទាត់ឡើយ។ សូមអានបន្ត សេចក្ដីអត់ឱន

Posted in កំណាព្យ | Leave a comment

មាតាបិតា

មាតាបិតា គុណសែនមហា ធ្ងន់ក្រៃកន្លង ឥតអ្វីប្រៀបស្មើ នឹងគុណនោះហោង ព្រោះអ្នកត្រកង បីថែបុត្រថ្លៃ។ តិចណាស់មាតា ឬមួយបិតា ចិត្តមិនប្រពៃ មិនថែទាំអ្នក ឥតក្ដីប្រណី លួងលោមថ្នមបី បំបៅបុត្រភ្ងា។ អ្នកតែងបីបាច់ ថែទាំមិនដាច់ រាល់ពេលវេលា ទោះយប់ទោះថ្ងៃ ទោះក្ដៅរងា ឈឺថ្កាត់ពុំជា រត់រកពេទ្យហ្ម។ អ្នកថ្នាក់អ្នកថ្នម អ្នកបីអ្នកបម បញ្ចុកបបរ បបោសអង្អែល បុត្ររត្នបវរ ទោះខ្មៅទោះស ស្រឡាញ់ជានិច្ច។ សូមអានបន្ត មាតាបិតា

Posted in កំណាព្យ | Leave a comment